គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 48:11-22 Khmer Standard Version (KHSV)

11. យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើងហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀតទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។

12. កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែលដែល​យើង​ត្រាស់​ហៅ​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង!គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេនិង​នៅ​ក្រោយ​គេ​បំផុត។

13. យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ឫទ្ធិ‌បារមី​របស់​យើងយើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។

14. ប្រជា‌ជន​ទាំង​មូល​អើយចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ!មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូនព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេស្រប​តាម​បំណង​របស់​យើង។ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗតើ​ព្រះ​ណា​បាន​ប្រាប់ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។

15. គឺ​យើង​ហើយ​ដែល​បាន​ប្រាប់យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត!យើង​នាំ​គាត់​មកហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។

16. ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ!តាំង​ពី​ដើម​ដំបូង​រៀង​មកយើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើងយើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។- ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។

17. ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិអ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នកមាន​ព្រះ‌បន្ទូល​ថា:យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មានប្រយោជន៍​ដល់​អ្នកយើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ាដែល​អ្នក​កំពុង​តែ​ដើរ។

18. ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាមបទ‌បញ្ជា​ដែល​យើង​បង្គាប់នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នកដូច​ទឹក​ទន្លេ។ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នកដូច​រលក​សមុទ្រ។

19. ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើងដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរនៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។

20. ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូនចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដីឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុបជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​មក​វិញ​ហើយ!។

21. ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែងតែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដាសម្រាប់​ពួក​គេព្រះ‌អង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាមនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 48