គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 48:1-12 Khmer Standard Version (KHSV)

1. អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកុបអ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រា‌អែលហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយចូរ​ស្ដាប់​សេចក្ដី​នេះ!អ្នក​រាល់​គ្នា​តែងតែ​ស្បថដោយ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សីអ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ព្រះ​របស់ជន‌ជាតិ​អ៊ីស្រា‌អែលតែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។

2. អ្នក​រាល់​គ្នា​អួត​ថាខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ដ៏‌វិសុទ្ធហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន‌ជាតិអ៊ីស្រា‌អែល ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

3. យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពីព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះតាំង​ពី​យូរ‌លង់​ណាស់​មក​ហើយយើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮយើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេចចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។

4. យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូសចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែបហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក

5. យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរយើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា“គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះគឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិតបាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។

6. អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុនហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែនតើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ?តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹងអំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀតដែល​យើង​បាន​គ្រោង​ទុកតែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។

7. ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើតតែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេរហូត​មក​ទល់​ពេល​នេះអ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា“ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។

8. អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮហើយ​តាំង​ពី​ដើម​មកអ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយយើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថាអ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បានគេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរតាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

9. ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់យើង​បាន​ទប់​កំហឹងដោយ​យល់​ដល់​កិត្តិនាម​របស់​យើងយើង​បាន​ទុក​ជីវិត​ឲ្យ​អ្នកយើង​មិន​បំផ្លាញ​អ្នក​ឡើយ។

10. យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នកដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេគឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។

11. យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើងហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀតទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។

12. កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែលដែល​យើង​ត្រាស់​ហៅ​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង!គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេនិង​នៅ​ក្រោយ​គេ​បំផុត។

សូមអានជំពូកពេញលេញ អេសាយ 48