គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 45:8-19 Khmer Standard Version (KHSV)

8. ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​សន្សើមចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​ភ្លៀងចូរ​ឲ្យ​ផែនដី​បើក​ចំហដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើងនិង​ឲ្យ​សេចក្ដី​សុចរិតពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​អ្នក​នោះ​មក»។

9. អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួនអ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូនដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង!ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!

10. អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា“ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក”អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។

11. រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់ជន‌ជាតិ​អ៊ីស្រា‌អែលជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មកទ្រង់​មាន​ព្រះ‌បន្ទូល​ថា“តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើងអំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើនៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ?អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការដែល​យើង​ត្រូវ​ធ្វើ​ឬ?

12. យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដីព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់នៅ​លើ​ផែនដី​នេះ​ផងយើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ដៃ​របស់​យើង​ផ្ទាល់ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាននៅ​លើ​មេឃ​ដែរ”។

13. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា“យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើងតាម​សេចក្ដី​សុចរិត​របស់​យើងយើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ដេច​នោះ។ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញព្រម​ទាំង​បើក​ឲ្យ​ប្រជា‌ជន​របស់​យើងដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញដោយ​មិន​បាច់​បង់​ពិន័យឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:សម្បត្តិ​របស់​ស្រុក​អេស៊ីបនិង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពីរីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបានឹង​ឆ្លង​កាត់​តាម​អ្នកហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នកទាំង​ជាប់​ច្រវាក់គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នកហើយ​ប្រកាស​ប្រាប់​អ្នក​ថា:“ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែនក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ណា​ទៀត​ទេដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។

15. ឱ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ជា​ព្រះ‌សង្គ្រោះ​អើយមនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះ‌អង្គ​ណាស់!

16. អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមាត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នាពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។

17. ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញគេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ព្រះ‌អង្គ​សង្គ្រោះ​គេ​អស់‌កល្ប​ជា‌និច្ច។អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។

18. ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃព្រម​ទាំង​សូន​ផែនដីព្រះ‌អង្គ​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំព្រះ‌អង្គ​មិន​បាន​បង្កើត​ផែនដី​មកដើម្បី​ឲ្យ​នៅ​ទទេ​ឡើយគឺ​ព្រះ‌អង្គ​បាន​បង្កើត​ផែនដីឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:“គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌អម្ចាស់​ឯ​ណា​ទៀត​ទេ។

19. យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀមក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុបឲ្យ​ស្វែង​រក​យើង នៅ​កន្លែងដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវអ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។

សូមអានជំពូកពេញលេញ អេសាយ 45