គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 45:16-25 Khmer Standard Version (KHSV)

16. អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមាត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នាពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។

17. ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញគេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ព្រះ‌អង្គ​សង្គ្រោះ​គេ​អស់‌កល្ប​ជា‌និច្ច។អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។

18. ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃព្រម​ទាំង​សូន​ផែនដីព្រះ‌អង្គ​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំព្រះ‌អង្គ​មិន​បាន​បង្កើត​ផែនដី​មកដើម្បី​ឲ្យ​នៅ​ទទេ​ឡើយគឺ​ព្រះ‌អង្គ​បាន​បង្កើត​ផែនដីឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:“គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌អម្ចាស់​ឯ​ណា​ទៀត​ទេ។

19. យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀមក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុបឲ្យ​ស្វែង​រក​យើង នៅ​កន្លែងដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវអ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។

20. អ្នក​សេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយចូរ​ប្រមែ‌ប្រមូល​គ្នា​មកចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះសុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។

21. ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្តុតាង​មក​មើលចូរ​ពិភាក្សា​គ្នា​ទៅ។តាំង​ពី​បុរាណ​កាល​មកតើ​នរណា​បាន​ប្រាប់​ទុក​ជា​មុននូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ានដែល​កើត​មាន​នៅ​ពេល​នេះ?គឺ​មាន​តែ​យើង​ដែល​ជា​ព្រះ‌អម្ចាស់​ប៉ុណ្ណោះដែល​បាន​ប្រាប់​ជា​មុនក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។យើង​ជា​ព្រះ​ដ៏​សុចរិត និង​ជា​ព្រះ‌សង្គ្រោះក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ដ៏​សុចរិតណា​ទៀត​ឡើយ។

22. អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយចូរ​នាំ​គ្នា​បែរ​មក​រក​យើងយើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នាដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។

23. អ្វីៗ​ដែល​យើង​និយាយ​ចេញ​មកសុទ្ធ​តែ​ជា​ពាក្យ​សច្ចៈមិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិកក្នុង​នាម​យើង​ផ្ទាល់​ថាមនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើងហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថានឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។

24. គេ​នឹង​ពោល​ថាមាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះ‌អង្គ​ទេដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រនិង​មាន​ព្រះ‌ចេស្ដា។រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ព្រះ‌អង្គនឹង​មក​រក​ព្រះ‌អង្គ​ទាំង​អាម៉ាស់។

25. ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិតហើយ​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសាយ 45