គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 45:1-10 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅស្ដេច​ស៊ីរូស ដែល​ព្រះ‌អង្គ​បានចាក់​ប្រេង​អភិសេក​នោះ​ថា៖«យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នកយើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នកហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នករហូត​ត​រៀង​ទៅ។

2. យើង​នឹង​ដើរ​នៅ​មុខ​អ្នកយើង​នឹង​ពង្រាប​កន្លែង​រដិប‌រដុប​ឲ្យ​រាប​ស្មើយើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង។

3. យើង​នឹង​ប្រគល់​មាស​ប្រាក់ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នកព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែលគេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។

4. យើង​ហៅ​អ្នក​ចំ​ឈ្មោះព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​ឲ្យ​អ្នកទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុបជា​អ្នក​បម្រើ​របស់​យើងគឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស។

5. យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទេទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដីក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​ឫទ្ធិ​អំណាច

6. ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូលតាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិចទទួល​ស្គាល់​ថា ក្រៅ​ពី​យើងព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។

7. យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹតយើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនាគឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។

8. ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​សន្សើមចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​ភ្លៀងចូរ​ឲ្យ​ផែនដី​បើក​ចំហដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើងនិង​ឲ្យ​សេចក្ដី​សុចរិតពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​អ្នក​នោះ​មក»។

9. អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួនអ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូនដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង!ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!

10. អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា“ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក”អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។

សូមអានជំពូកពេញលេញ អេសាយ 45