គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 43:4-17 Khmer Standard Version (KHSV)

4. យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នកគឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេជា​ថ្នូរ​លោះ​អ្នកដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លប់ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។

5. កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នកយើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើតឲ្យ​វិល​ត្រឡប់​មក​វិញហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នកពី​ស្រុក​ខាង​លិច ឲ្យ​វិល​មក​វិញ​ដែរ។

6. យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើងឲ្យ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញយើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូងមិន​ឲ្យ​ឃាត់​គេ​ទៀត​ឡើយ។យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​ឲ្យ​ប្រមូលកូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុកឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ

7. គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូលជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើតដើម្បី​បង្ហាញ​សិរី‌រុងរឿង​របស់​យើង។

8. ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មកពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញមាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។

9. ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នាឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នាក្នុង​ចំណោម​ព្រះ​របស់​ពួក​គេតើ​មាន​ព្រះ​ណា​បាន​ប្រាប់ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ?តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹងអំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង?ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សីនិង​បង្ហាញ​ភស្ដុតាង​មកដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថាពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើងអ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នាដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើងព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេជា​ព្រះ‌ជាម្ចាស់។នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេនៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។

11. មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ

12. មាន​តែ​យើង​ទេដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹងនិង​សង្គ្រោះ​អ្នក​រាល់​គ្នារីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើងហើយ​យើង​ជា​ព្រះ‌ជាម្ចាស់- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថាមាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃរបស់​យើង​បាន​ទេអ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយគ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

14. ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នាគឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ដោយ​យល់​ដល់​អ្នក​រាល់​គ្នាយើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូនដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ពេល​នោះ ជន‌ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយដោយ​ជិះ​សំពៅជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។

15. យើង​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​អ្នក​រាល់​គ្នាយើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បានបង្កើត​អ្នក​រាល់​គ្នា។

16. ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយគឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

17. ព្រះ‌អង្គ​ដែល​បាន​ប្រមូល​កង‌ទ័ពមាន​រទេះ​ចំបាំង កង‌ពល​សេះព្រម​ទាំង​ទាហាន​ដ៏​អង់‌អាចព្រះ‌អង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យក្រោក​ពុំ​រួចគឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេងព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

សូមអានជំពូកពេញលេញ អេសាយ 43