គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 43:17-26 Khmer Standard Version (KHSV)

17. ព្រះ‌អង្គ​ដែល​បាន​ប្រមូល​កង‌ទ័ពមាន​រទេះ​ចំបាំង កង‌ពល​សេះព្រម​ទាំង​ទាហាន​ដ៏​អង់‌អាចព្រះ‌អង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យក្រោក​ពុំ​រួចគឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេងព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

18. កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាននៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វីកុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាននៅ​បុរាណ​កាល​ដែរ។

19. បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មានព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើងព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មកតើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ?យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថានព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរនៅ​វាល​ហួត‌ហែង​ទៀត​ផង។

20. សត្វ​ព្រៃ​ទាំង‌ឡាយគឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើមនឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើងដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹកក្នុង​វាល​រហោ‌ស្ថាននិង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែងដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជនដែល​យើង​បាន​ជ្រើស​រើស

21. គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើងដើម្បី​សរសើរ​តម្កើង​យើង។

22. ពូជ‌ពង្ស​យ៉ាកុប​អើយអ្នក​ពុំ​បាន​ហៅ​រក​យើង​ទេអ៊ីស្រា‌អែល​អើយអ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។

23. អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជាតែ​មិន​មែន​ថ្វាយ​យើង​ទេអ្នក​ធ្វើ​យញ្ញ‌បូជាតែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។យើង​មិន​បាន​បង្ខិត‌បង្ខំអ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើងយើង​ក៏​មិន​បាន​ឲ្យ​អ្នកនឿយ‌ហត់​ដុត​ធូប​ដែរ។

24. អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូបតែ​មិន​មែន​សម្រាប់​យើង​ទេហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជាតែ​មិន​មែន​ដើម្បី​ចំអែត​យើង​ឡើយ។ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នកអ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើងឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញអ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។

25. ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរសនិង​ដោយ​យល់​ដល់​នាម​របស់​យើងយើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នកយើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាបរបស់​អ្នក​ទៀត​ឡើយ។

26. ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល!យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នាចូរ​និយាយ​ការពារ​ខ្លួនដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!

សូមអានជំពូកពេញលេញ អេសាយ 43