គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 42:13-22 Khmer Standard Version (KHSV)

13. ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជា‌ជនរបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំងព្រះ‌អង្គ​យាង​ចេញ​ទៅ​ដូច​វីរ‌ជនដូច​អ្នក​ចំបាំង​ដ៏​ចំណានព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លាហើយ​យក​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយយើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្តឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន!

15. យើង​នឹង​កម្ទេច​ទាំង​ភ្នំ​ធំ ទាំង​ភ្នំ​តូចយើង​នឹង​ធ្វើ​ឲ្យ​រុក្ខ‌ជាតិ​ក្រៀម​ស្វិតយើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោកហើយ​ឲ្យ​បឹង‌បួ​រីង​ហួត‌ហែង។

16. យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវដែល​គេ​ពុំ​ស្គាល់យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវដែល​គេ​ពុំ​ធ្លាប់​ដើរយើង​នឹង​ប្ដូរ​ភាព​ងងឹតឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុបប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែនគឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។

17. រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួនមុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។

18. មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង!មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែកហើយ​មើល​ឃើញ​ទៅ!

19. តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើងតើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យដែល​យើង​ចាត់​ឲ្យ​មក?តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើងស្រោច​ស្រង់​ឡើង​វិញគឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់?

20. អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើនតែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេអ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។

21. ដោយ​ព្រះ‌អម្ចាស់​សុចរិតព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ព្រះ‌អង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

22. ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេតែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេតែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះឲ្យ​ពួក​គេ​វិញ​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 42