គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 42:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:លោក​នេះ​ហើយ​ជា​អ្នក​បម្រើដែល​យើង​គាំទ្រជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើសនិង​ជា​ទី​គាប់​ចិត្ត​របស់​យើង។យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។លោក​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយស្គាល់​ការ​វិនិច្ឆ័យ។

2. លោក​មិន​ស្រែក ឬ​គំហក​កំហែងដាក់​នរណា​ឡើយហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។

3. លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណាដែល​ទក់​ហើយ​នោះ​ទេហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើងដែល​ហៀប​នឹង​រលត់​នោះ​ដែរលោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន!

4. លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយលោក​អង់‌អាច​ជា‌និច្ចរហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យនៅ​លើ​ផែនដីហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នារង់‌ចាំ​ទទួល​វិន័យ​ពី​លោក។

5. នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃព្រះ‌អង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗទាំង​អស់​កកើត​ឡើង។ព្រះ‌អង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យសត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដីហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែលចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។

6. យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់!យើង​បាន​ហៅ​អ្នក​មកស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែកហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រីសម្រាប់​ប្រជា‌ជនឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា

7. ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺនាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំងព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុងភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។

សូមអានជំពូកពេញលេញ អេសាយ 42