គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 33:12-24 Khmer Standard Version (KHSV)

12. ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡនិង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។

13. អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ!អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង!

14. នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា:“ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន?តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើងដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។

15. មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិតនិង​អ្នក​និយាយ​ការ​ពិតទើប​អាច​នៅ​ក្បែរ​បានគឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កំរៃអ្នក​មិន​ព្រម​ទទួល​សំណូកអ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យគេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃអ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។

16. មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗគេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជម្រកគេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ឥត​ខ្វះ​អ្វី​ឡើយ។

17. ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះ‌មហា‌ក្សត្រប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើងអ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នកមាន​ទឹក​ដី​ធំ​ល្វឹង‌ល្វើយ។

18. អ្នក​នឹក​ដល់​អតីតកាលដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ ហើយ​សួរ​ថា:“តើ​ពួក​ត្រួត‌ត្រា ពួក​ទារ​ពន្ធនិង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែងទៅ​ណា​បាត់​អស់​ហើយ?”។

19. អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បានគួរ​ឲ្យ​អស់​សំណើច​នោះ​ទៀត​ហើយ។

20. ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែលយើង​តែង​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅអ្នក​នឹង​ឃើញ​ថាយេរូ‌សាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេម‌ក្សាន្តជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​ទៀតហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។

21. នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ភាព​ថ្កុំ‌ថ្កើងរបស់​ព្រះ‌អង្គ​ឲ្យ​យើង​ឃើញគឺ​ព្រះ‌អង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយជា​ទន្លេ​ដែល​នាវា​ចំបាំង​ពុំ​អាច​ចូល​បានហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។

22. ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើងព្រះ‌អង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើងព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើងមាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សង្គ្រោះ​យើង។

23. ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយវា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​ទេហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ពេល​នោះ គេ​នឹង​យក​ជយ‌ភ័ណ្ឌ​ដ៏​ច្រើនមក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិនក៏​មក​យក​ជយ‌ភ័ណ្ឌ​នេះ​ដែរ។

24. នៅ​ក្រុង​យេរូ‌សាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា«ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយព្រោះ​ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។

សូមអានជំពូកពេញលេញ អេសាយ 33