គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 33:1-12 Khmer Standard Version (KHSV)

1. អ្នក​បាន​បំផ្លាញ​អ្នក​ដទៃតែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញអ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អ្នក​បាន​ក្បត់​អ្នក​ដទៃតែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយនោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយនោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។

2. ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផងយើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ​ហើយរៀង​រាល់​ព្រឹកសូម​ព្រះ‌អង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។នៅ​ពេល​មាន​អាសន្នសូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

3. ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹករបស់​ព្រះ‌អង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅពេល​ព្រះ‌អង្គ​ក្រោក​ឡើងប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។

4. ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូបនាំ​គ្នា​ប្រមូល​យក​ជយ‌ភ័ណ្ឌគេ​លើក​គ្នា​ដូច​ស្រមោចទៅ​ដណ្ដើម​យក​ជយ‌ភ័ណ្ឌ​នោះ។

5. មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!ព្រះ‌អង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូនមាន​ពោរ‌ពេញ​ដោយសេចក្ដី​សុចរិត និង​យុត្តិធម៌។

6. ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នកហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក!

7. នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាលស្រែក​តាម​ផ្លូវ រក​គេ​ជួយរីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាពបែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។

8. ផ្លូវ​នានា​ស្ងាត់​ជ្រងំឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេគូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញាគេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះគឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។

9. ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខវាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែងភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មានព្រៃ​ឈើ​ទៀត​ហើយ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ឥឡូវ​នេះ យើង​ក្រោក​ឡើងយើង​ត្រូវ​ងើប​ឡើងដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។

11. គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើងពេល​ណា​សម្រេច​ជា​រូប​រាង​ឡើងអ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែកម្ទេច​សំរាម​ប៉ុណ្ណោះដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើងដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។

12. ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡនិង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។

សូមអានជំពូកពេញលេញ អេសាយ 33