គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 32:9-20 Khmer Standard Version (KHSV)

9. ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុកឥត​កង្វល់​អើយចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើងចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!

10. ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៀតអ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រដ្បិត​ទំពាំង‌បាយជូរ​នឹង​គ្មាន​ផ្លែហើយ​ដំណាំ​ឯ​ទៀតៗ​ក៏​គ្មាន​ផល​ដែរ។

11. ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុកអ្នក​រាល់​គ្នា​នឹង​ត្រូវ​ញ័រ​រន្ធត់ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយអ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ!ចូរ​យក​សម្លៀក‌បំពាក់​ចេញរួច​ពាក់​អាវ​កាន់​ទុក្ខ​វិញ!

12. ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខហើយ​យំ​ស្រណោះ​ស្រែ​ចម្ការនិង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

13. នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើងមាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លាហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះសូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មានដែល​ធ្លាប់​មាន​សុភមង្គលក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។

14. វិមាន​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​គេ​បោះ​បង់​ចោលក្រុង​ដែល​ធ្លាប់​អ៊ូអរ​នឹង​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រងំកំពែង​ខ្ពស់ៗ និង​ប៉ម​របស់​ទីក្រុងនឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​លា​ព្រៃហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។

15. ប៉ុន្តែ ថ្ងៃ​មួយ ព្រះ‌អម្ចាស់​នឹង​ចាក់​បង្ហូរព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​លើ​យើងពេល​នោះ វាល​រហោ‌ស្ថាននឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាសដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។

16. ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាននឹង​រស់​នៅ​ដោយ​យុត្តិធម៌ហើយ​អ្នក​នៅ​តាម​ចម្ការក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។

17. សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាពអំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខនិង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។

18. ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅក្នុង​កន្លែង​ស្ងប់​ស្ងាត់គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។

19. រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោចដោយ‌សារ​ព្រឹលហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។

20. ចំពោះ​អ្នក​រាល់​គ្នា​វិញអ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយអ្នក​នឹង​សាប​ព្រោះ​នៅ​តាម​មាត់​ទឹកព្រម​ទាំង​លែង​គោ និង​លា​របស់​ខ្លួនឲ្យ​ស៊ី​ស្មៅ​តាម​ចិត្ត។

សូមអានជំពូកពេញលេញ អេសាយ 32