គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 32:2-12 Khmer Standard Version (KHSV)

2. លោក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជម្រកការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែងនិង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំផ្ដល់​ម្លប់​ទៅ​លើ​ដី​ហួត‌ហែង។

3. ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើលលែង​ស្រវាំង​ទៀត​ហើយត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់ក៏​លែង​ថ្លង់​ទៀត​ដែរ។

4. អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាង‌វៃបែរ​ជា​ចាប់​ផ្ដើម​យល់ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិតបែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។

5. គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជាមនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថាជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ

6. ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងី‌ល្ងើចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃហើយ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់ពួក​គេ​មិន​ឲ្យ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី​អ្នកដែល​ស្រេក​ទៀត​ផង។

7. មនុស្ស​អប្រិយ​មាន​សុទ្ធ​តែ​គំនិត​អប្រិយ​ក្នុង​ខ្លួនគេ​រៀបចំ​គម្រោង‌ការ​ទុច្ចរិតដើម្បី​ចោទ​ប្រកាន់ ដាក់​ទោស​ជន​ក្រីក្រនៅ​ពេល​ជន​ទុគ៌ត​នេះ​ទាម‌ទារ​រក​យុត្តិធម៌។

8. រីឯ​មនុស្ស​ថ្លៃ‌ថ្នូរ​វិញគេ​រៀបចំ​គម្រោង‌ការ​ដ៏​ថ្លៃ‌ថ្នូរហើយ​គិត​តែ​ពី​ធ្វើ​គម្រោង‌ការ​ថ្លៃ‌ថ្នូរ​នេះ។

9. ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុកឥត​កង្វល់​អើយចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើងចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!

10. ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៀតអ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រដ្បិត​ទំពាំង‌បាយជូរ​នឹង​គ្មាន​ផ្លែហើយ​ដំណាំ​ឯ​ទៀតៗ​ក៏​គ្មាន​ផល​ដែរ។

11. ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុកអ្នក​រាល់​គ្នា​នឹង​ត្រូវ​ញ័រ​រន្ធត់ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយអ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ!ចូរ​យក​សម្លៀក‌បំពាក់​ចេញរួច​ពាក់​អាវ​កាន់​ទុក្ខ​វិញ!

12. ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខហើយ​យំ​ស្រណោះ​ស្រែ​ចម្ការនិង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

សូមអានជំពូកពេញលេញ អេសាយ 32