គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 31:5-9 Khmer Standard Version (KHSV)

5. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារក្រុង​យេរូ‌សាឡឹមដូច​បក្សី​ត្រដាង​ស្លាប​ការពារ​កូន​របស់​វា។ព្រះ‌អង្គ​ការពារ និង​រំដោះ​ក្រុង​យេរូ‌សាឡឹមព្រះ‌អង្គ​សង្គ្រោះ​ក្រុង​នេះមិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ។

6. កូន​ចៅ​អ៊ីស្រា‌អែល​អើយ! អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ!

7. អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​បោះ​បង់​រូប​ព្រះ​ក្លែង‌ក្លាយ។

8. ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវតែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេគឺ​ពួក​គេ​មិន​ស្លាប់​ដោយ​មុខ​ដាវរបស់​មនុស្ស​ឡើយ។ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ពហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេនឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។

9. ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រមេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់នៅ​មុខ​ទង់​ជ័យ​របស់​ព្រះ‌អង្គ។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូនហើយ​ដុត​តង្វាយ​ថ្វាយ​ព្រះ‌អង្គនៅ​ក្រុង​យេរូ‌សាឡឹម។

សូមអានជំពូកពេញលេញ អេសាយ 31