គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:25-33 Khmer Standard Version (KHSV)

25. នៅ​ថ្ងៃ​មហា​ពិឃាតគឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន​ត្រូវ​រលំនោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រពភ្នំ​ទាំង​ធំ​ទាំង​តូច។

26. នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​រុំ​របួស​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ព្យាបាល​គេឲ្យ​ជា​ពី​មុខ​របួស​ទាំង​អស់ព្រះ‌ច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះ‌អាទិត្យហើយ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដងគឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំ‌ពីរ​រួម​គ្នា។

27. មើល ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយទាំង​ខ្ញាល់ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំងព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ពិរោធព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

28. ខ្យល់​ដែល​ចេញ​ពី​ព្រះ‌អង្គ​ប្រៀប​បាន​នឹងទឹក​ជ្រោះ ដែល​ជន់​ឡើង​រហូត​ដល់​ច្រមុះ។ព្រះ‌អង្គ​នឹង​រែង​ប្រជា‌ជាតិ​ទាំង​នោះឲ្យ​វិនាស​បាត់​បង់ព្រះ‌អង្គ​ដាក់​ដែក​បង្ហៀរ​នៅ​មាត់​ប្រជា‌ជន​នេះដើម្បី​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ។

29. រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ច្រៀង​យ៉ាង​សប្បាយ ដូច​នៅ​រាត្រី​ដែល​គេ​ប្រារព្ធ​ពិធី​បុណ្យ អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​មាន​ចិត្ត​អរ​សប្បាយ ដូច​អ្នក​ដើរ​តាម​ចង្វាក់​សំឡេង​ខ្លុយ។

30. ពេល​នោះ ព្រះ‌អម្ចាស់​នឹង​បន្លឺ​ព្រះ​សូរសៀងប្រកប​ដោយ​តេជ‌បារមីព្រះ‌អង្គ​នឹង​បង្ហាញ​ព្រះ‌ចេស្ដានិង​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គតាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅតាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​ភ្លៀងនិង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។

31. ជន‌ជាតិ​អាស្ស៊ីរី​នឹង​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំងនៅ​ពេល​ឮ​ព្រះ​សូរសៀង​របស់​ព្រះ‌អម្ចាស់និង​ពេល​ព្រះ‌អង្គ​វាយ​ធ្វើ​ទោស​ពួក​គេ។

32. គ្រប់​ពេល​ដែល​ពួក​គេ​ត្រូវ​ដំបង គឺ​នៅ​ពេល​ព្រះ‌អម្ចាស់​វាយ​ពួក​អាស្ស៊ីរី នោះ​នឹង​ឮ​ស្នូរ​សំឡេង​ក្រាប់ និង​ចាប៉ី លេង​កំដរ​ផង។

33. មើល៍ គេ​បាន​រៀប‌ចំ​កន្លែង​បូជាតាំង​ពី​យូរ​ណាស់​មក​ហើយគេ​បម្រុង​ទុក​សម្រាប់​បូជា​ស្ដេច​ស្រុក​អាស្ស៊ីរីគឺ​គេ​ជីក​រណ្ដៅ​យ៉ាង​ជ្រៅ ហើយ​ទូលាយព្រម​ទាំង​ប្រមូល​គំនរ​អុស​ដ៏​ច្រើន​បរិបូណ៌ទុក​សម្រាប់​ដុត។ខ្យល់​របស់​ព្រះ‌អម្ចាស់ដែល​ប្រៀប​ដូច​ជា​ស្ពាន់ធ័រនឹង​បក់​មក​បញ្ឆេះ​គំនរ​អុស​នោះ។

សូមអានជំពូកពេញលេញ អេសាយ 30