គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:12-19 Khmer Standard Version (KHSV)

12. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិអ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖អ្នក​រាល់​គ្នា​បដិសេធ​មិន​ទទួល​ពាក្យ​របស់​យើងហើយ​បែរ​ទៅ​ពឹង​ផ្អែក​លើអំណាច​ផ្ដាច់​ការ និង​កល‌ល្បិច។

13. អំពើ​អាក្រក់​នេះ​នឹង​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នាវិនាស​សូន្យ​ដោយ​មិន​ដឹង​ខ្លួនដូច​ស្នាម​នៅ​លើ​កំពែង​ដ៏​ខ្ពស់ធ្វើ​ឲ្យ​កំពែង​ប្រេះ​រលំ​ភ្លាម​មួយ​រំពេច។

14. កំពែង​នោះ​នឹង​រលំ​ខ្ទេច‌ខ្ទីដូច​ក្អម​ដី​ដែល​ជាង​ស្មូន​បោក​កម្ទេចគ្មាន​អំបែង​ណា​មួយ​នៅ​ធំ​ទេ គឺ​សូម្បី​យក​ទៅប្រើ​សម្រាប់​កាយ​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រានឬ​ដួស​ទឹក​ពាង​ក៏​មិន​បាន​ផង។

15. ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិអ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញហើយ​នៅ​ស្ងប់​ស្ងៀមនោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀមហើយ​ទុក​ចិត្ត​លើ​យើងនោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង!ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។

16. អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា«ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!»ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា«រទេះ​ចំបាំង​របស់​យើង​បរ​លឿន​ណាស់»ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយមាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។

17. ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែងអ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​ឲ្យ​រត់​ប្រាស​អាយុខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នារត់​អស់​គ្មាន​សល់។ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នាអ្នក​ដែល​សល់​ពី​ស្លាប់ មាន​គ្នា​តិច​ណាស់គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។

18. ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះ‌អង្គត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នាព្រះ‌អង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នាដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។

19. ប្រជា‌ជន​ក្រុង​ស៊ីយ៉ូនអ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយអ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ!ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះ‌អង្គព្រះ‌អង្គ​នឹង​ប្រណី​សន្ដោសពេល​ណា​ព្រះ‌អង្គ​ឮ​សំឡេង​អ្នកព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ អេសាយ 30