គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 3:5-19 Khmer Standard Version (KHSV)

5. ក្នុង​ចំណោម​ប្រជា‌ជនគេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មកម្នាក់ៗ​សង្កត់‌សង្កិន​បង‌ប្អូន​របស់​ខ្លួន។ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗមនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។

6. ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បង‌ប្អូនក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា:បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជាមេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដីដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ!

7. ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា:ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេនៅ​ក្នុង​ផ្ទះ​ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរកុំ​តែង‌តាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​អី!

8. ពិត​មែន​ហើយ យេរូ‌សាឡឹម​ជា​ក្រុង​ដែលកំពុង​តែ​រលំហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិន‌ហោចដ្បិត​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ដើម្បី​បន្ថោក​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដោយ​ពាក្យ​សម្ដីនិង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។

9. ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថាពួក​គេ​មាន​ទោសពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុមគឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាសឥត​លាក់‌លៀម​សោះ​ឡើយ។ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខានព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!

10. អ្នក​រាល់​គ្នា​អាច​ពោល​ថា:មនុស្ស​សុចរិត​បាន​សុខ‌ដុម‌រមនាគេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។

11. រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនាគេ​មិន​បាន​សុខ​ទេគេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាងជិះ‌ជាន់​សង្កត់‌សង្កិនស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ប្រជា‌ជន​របស់​យើង​អើយពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នានាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេងពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។

13. ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដីព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោសជាតិ​សាសន៍​ទាំង‌ឡាយ។

14. ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យនិង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា:“អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ!អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រមក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!

15. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លីប្រជា‌រាស្ត្រ​របស់​យើងហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួត‌អាង​ណាស់ពួក​គេ​មាន​កិរិយា​ឆ្មើង‌ឆ្មៃ និង​វាយ​ឫក​ខ្ពស់ពួក​គេ​ដើរ​កាច់​រាងទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ។

17. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​ជំទាវនៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាលហើយ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ក្បាល​ពួក​គេទៅ​ជា​ត្រងោល។

18. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះ‌អង្គ​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក

19. ទំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ

សូមអានជំពូកពេញលេញ អេសាយ 3