គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 3:1-12 Khmer Standard Version (KHSV)

1. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលនឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មានដែល​ជា​បង្អែក​របស់​ប្រជា‌ជនចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដាគឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក

2. លែង​មាន​វីរ‌បុរស លែង​មាន​អ្នក​ចំបាំងលែង​មាន​ចៅ‌ក្រម លែង​មាន​ព្យាការីលែង​មាន​ហោរា លែង​មាន​ព្រឹទ្ធា‌ចារ្យ

3. លែង​មាន​មេ‌ទ័ព លែង​មាន​អ្នក​ធំលែង​មាន​ទី​ប្រឹក្សា លែង​មាន​ជំនាញ​ការហើយ​ក៏​លែង​មាន​គ្រូ​ពូកែ​ខាង​មន្ត‌អាគម​ដែរ។

4. ពេល​នោះ យើង​នឹង​ឲ្យ​ក្មេង‌ក្មាង​ឡើង​ធ្វើជា​មេ​ដឹក​នាំ ត្រួត‌ត្រា​លើ​ពួក​គេតាម​អំពើ​ចិត្ត​របស់​ខ្លួន។

5. ក្នុង​ចំណោម​ប្រជា‌ជនគេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មកម្នាក់ៗ​សង្កត់‌សង្កិន​បង‌ប្អូន​របស់​ខ្លួន។ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗមនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។

6. ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បង‌ប្អូនក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា:បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជាមេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដីដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ!

7. ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា:ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេនៅ​ក្នុង​ផ្ទះ​ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរកុំ​តែង‌តាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​អី!

8. ពិត​មែន​ហើយ យេរូ‌សាឡឹម​ជា​ក្រុង​ដែលកំពុង​តែ​រលំហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិន‌ហោចដ្បិត​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ដើម្បី​បន្ថោក​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដោយ​ពាក្យ​សម្ដីនិង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។

9. ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថាពួក​គេ​មាន​ទោសពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុមគឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាសឥត​លាក់‌លៀម​សោះ​ឡើយ។ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខានព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!

10. អ្នក​រាល់​គ្នា​អាច​ពោល​ថា:មនុស្ស​សុចរិត​បាន​សុខ‌ដុម‌រមនាគេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។

11. រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនាគេ​មិន​បាន​សុខ​ទេគេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាងជិះ‌ជាន់​សង្កត់‌សង្កិនស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ប្រជា‌ជន​របស់​យើង​អើយពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នានាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេងពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។

សូមអានជំពូកពេញលេញ អេសាយ 3