គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 29:1-18 Khmer Standard Version (KHSV)

1. ក្រុង​អើរាល ក្រុង​អើរាលជា​បុរី​ដែល​ស្ដេច​ដាវីឌ​បោះ​ទ័ពមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ទោះ​បី​អ្នក​ខំ​ធ្វើ​ពិធី​បុណ្យ​រៀង​រាល់​ឆ្នាំ​ក្ដី

2. ក៏​យើង​នឹង​កម្ទេច​ក្រុង​នេះ​ចោល​ដែរ។ពេល​នោះ​នឹង​មាន​សំឡេង​យំ​សោក សម្រែក​ថ្ងូរហើយ​ទីក្រុង​ទាំង​មូល​នឹង​ប្រៀប​ដូច​ជាអាសនៈ​ធ្វើ​យញ្ញ‌បូជា។

3. យេរូ‌សាឡឹម​អើយ យើង​នឹង​បោះ​ទ័ព​ជុំ‌វិញ​អ្នកយើង​នឹង​ឲ្យ​កង‌ទ័ព​ឡោម‌ព័ទ្ធ​អ្នកយើង​នឹង​ដំឡើង​គ្រឿង​សឹក​វាយ​សម្រុក​អ្នក។

4. ពេល​នោះ អ្នក​នឹង​ធ្លាក់​ខ្លួន​យ៉ាង​ទាប​បំផុតពាក្យ​សម្ដី​របស់​អ្នក​លេច​ឮ​ពី​ក្នុង​ដីពាក្យ‌ពេចន៍​របស់​អ្នក​លេច​ចេញ​ពី​ធូលី​ដីសំឡេង​របស់​អ្នក​ឮ​ពី​ក្នុង​ដី​មក​ដូច​សំឡេង​ខ្មោចហើយ​ពាក្យ​ដែល​អ្នក​និយាយ​ខ្សឹបៗក៏​លេច​ឮ​ពី​ធូលី​ដី​មក​ដែរ។

5. ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួនច្រើន​ឥត​គណនា​ដូច​ធូលី​ដីសត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជាកម្ទេច​ចំបើង​ដែល​ហុយ​ឡើង។

6. រំពេច​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលយាង​មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរ‌លាន់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ ឲ្យ​មាន​រន្ទះ​បាញ់មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំងព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោ‌សន្ធៅ​ផង។

7. កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនារបស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មកច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កម្ទេចយេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះ‌ជាម្ចាស់មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិនិង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។

8. ពេល​នោះ កង‌ទ័ព​ប្រជា‌ជាតិ​ទាំង​ប៉ុន្មានដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូននឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគតែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួនកំពុង​ផឹក​ទឹកតែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។

9. ចូរ​ស្រឡាំង‌កាំង ហើយ​ភ្ញាក់​ផ្អើល​ទៅចូរ​បិទ​ភ្នែក ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ!ចូរ​ស្រវឹង តែ​មិន​មែន​ស្រវឹង​ស្រា​ទេចូរ​ដើរ​ទ្រេត‌ទ្រោត តែ​មិន​មែន​ដោយ‌សារអំណាច​របស់​គ្រឿង​ស្រវឹង​ណា​ដែរ

10. ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យវិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ព្រះ‌អង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការីព្រះ‌អង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។

11. ចំពោះ​អ្នក​រាល់​គ្នាអត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុកក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិតហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែលចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!»តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

12. គេ​ក៏​យក​សៀវភៅ​នោះ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ទៀត​ដែល​មិន​ចេះ​អក្សរទាំង​ពោល​ថា «ចូរ​អាន​ទៅ!»តែ​អ្នក​នោះ​តប​មក​វិញ​ថា«ខ្ញុំ​មិន​ចេះ​អក្សរ​ទេ!»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើងហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សម្ដីនិង​បបូរ​មាត់​ប៉ុណ្ណោះតែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើងគ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។

14. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀតដោយ​ប្រើ​ការ​អស្ចារ្យនិង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗយើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹងប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។

15. អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួនមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុងទី​លាក់​កំបាំង ទាំង​ពោល​ថា«គ្មាន​នរណា​ឃើញ​យើងគ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។

16. អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង!តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋស្មើ​នឹង​ជាង​ស្មូន​កើត​ឬ?ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា«អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ»ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា«គាត់​គ្មាន​ប្រាជ្ញា» ដែរ។

17. បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។

18. នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូលដែល​មាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញគឺ​គេ​រួច​ផុត​ពី​ភាព​ងងឹតលែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។

សូមអានជំពូកពេញលេញ អេសាយ 29