គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 28:4-11 Khmer Standard Version (KHSV)

4. រីឯ​ភួង​ផ្កា​ស្រពោន​ជា​សម្ផស្ស​របស់​ក្រុង​ដែលស្ថិត​នៅ​ពី​លើ​វាល​ទំនាប​ដ៏​សម្បូណ៌​សប្បាយក៏​ត្រូវ​វិនាស ដូច​ក្ដឹប​ឧទុម្ពរ​នៅ​ដើម​រដូវត្រូវ​គេ​បេះ ហើយ​ទំពា​លេប​អស់​ទៅ។

5. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់។

6. ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។

7. រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរនិង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ពួក​បូជា‌ចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗនាំ​ឲ្យ​វង្វេង។សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោតស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់បណ្ដាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាសហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាសក៏​មិន​ច្បាស់​លាស់​ដែរ។

8. តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​ឲ្យ​ខ្ពើមគឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។

9. គេ​ពោល​ថា:«អេសាយ​នេះ​ចង់​បង្រៀន​អ្វី?តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ប្រាប់​នរណា?តើ​គាត់​ចង់​បង្ហាត់​បង្រៀនកូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះកូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

10. គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី…អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!”»

11. ពិត​មែន​ហើយ! ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​នេះដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បានព្រះ‌អង្គ​នឹង​យក​ភាសា​ដទៃ​ទៀតមក​និយាយ​ជា​មួយ​ពួក​គេ។

សូមអានជំពូកពេញលេញ អេសាយ 28