គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 27:4-13 Khmer Standard Version (KHSV)

4. យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេប៉ុន្តែ ប្រសិន​បើ​យើង​ឃើញបន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះយើង​នឹង​កាប់​ឆ្ការ​វាព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។

5. បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើងហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើងនោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

6. នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុបនឹង​ចាក់​ឫសពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែលនឹង​មាន​ពន្លក​ដុះ​ចេញ​មករួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។

7. តើ​ព្រះ‌អម្ចាស់​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​ព្រះ‌អង្គ​វាយ​អស់​អ្នកដែល​បាន​វាយ​ពួក​គេ​ឬ​ទេ?តើ​ព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេដូច​ព្រះ‌អង្គ​ប្រហារ​ជីវិត​អស់​អ្នកដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?

8. ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ដោយ​និរទេស​ពួក​គេគឺ​ព្រះ‌អង្គ​បាន​បណ្ដេញ​ពួក​គេដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំងពី​បូព៌ា​ប្រទេស។

9. ដោយ​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យកូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាបពួក​គេ​នឹង​កម្ទេច​ថ្ម​អាសនៈរបស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេចដូច​ថ្ម​កំបោរ​ដែល​គេ​កម្ទេច​ឲ្យ​ទៅ​ជា​ធូលី​ដីព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ានិង​កន្លែង​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។

10. ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំនឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយគឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅសម្រាប់​គោ​មក​ដេកហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

11. ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើមស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អាទិករ​របស់​ពួក​គេលែង​អាណិត​មេត្តា​ពួក​គេព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មកលែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។

12. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​បោក​បែន​ស្រូវចាប់​ពី​ទន្លេ​អឺប្រាតរហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីបជន‌ជាតិ​អ៊ីស្រា‌អែល​អើយនៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រមូលអ្នក​រាល់​គ្នា​ម្ដង​មួយៗ។

13. នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរីប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីបនឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញគេ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមអានជំពូកពេញលេញ អេសាយ 27