គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 25:6-12 Khmer Standard Version (KHSV)

6. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀងប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូនគឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសានិង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុតមាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរដែល​គេ​សំរាំង​យ៉ាង​ល្អ។

7. នៅ​លើ​ភ្នំ​នោះ ព្រះ‌អង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មានហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពីប្រជា‌ជាតិ​ទាំង​អស់​ដែរ។

8. ព្រះ‌អង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខរបស់​មនុស្ស​ទាំង​អស់។ព្រះ‌អង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖«ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើងយើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​សង្គ្រោះ​យើងយើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន!ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើងដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​យើង!»។

10. ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នំ​នេះរីឯ​ជន‌ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែងដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។

11. នៅ​ក្នុង​រណ្ដៅ​លាមក​សត្វម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹកប៉ុន្តែ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដីព្រះ‌អម្ចាស់​គង់​តែ​បំបាក់​អំនួតរបស់​ជន‌ជាតិ​នេះ​ជា​មិន​ខាន។

12. ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗនៅ​ស្រុក​ម៉ូអាប់គឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។

សូមអានជំពូកពេញលេញ អេសាយ 25