គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 25:5-9 Khmer Standard Version (KHSV)

5. ព្រះ‌អង្គ​បង្ក្រាប​មនុស្ស​ព្រៃ​ឲ្យ​បាត់​មាត់​ឈឹងដូច​ព្រះ‌អង្គ​បន្ថយ​កម្ដៅ​ក្នុង​ទី​ហួត‌ហែង។ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចម្រៀង​ជោគ​ជ័យរបស់​មនុស្ស​សាហាវ​ប្រែ​ជា​ស្ងាត់​សូន្យដូច​ពពក​បន្ថយ​កម្ដៅ​ថ្ងៃ​ដែរ។

6. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀងប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូនគឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសានិង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុតមាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរដែល​គេ​សំរាំង​យ៉ាង​ល្អ។

7. នៅ​លើ​ភ្នំ​នោះ ព្រះ‌អង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មានហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពីប្រជា‌ជាតិ​ទាំង​អស់​ដែរ។

8. ព្រះ‌អង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខរបស់​មនុស្ស​ទាំង​អស់។ព្រះ‌អង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖«ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើងយើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​សង្គ្រោះ​យើងយើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន!ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើងដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​យើង!»។

សូមអានជំពូកពេញលេញ អេសាយ 25