គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 22:9-15 Khmer Standard Version (KHSV)

9. អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុងរបស់​ព្រះ‌បាទ​ដាវីឌ បាក់​បែក​ជា​ច្រើន​កន្លែងអ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​ទុក​បង្ការនៅ​ក្នុង​ស្រះ​ប៉ែក​ខាង​ក្រោម។

10. អ្នក​រាល់​គ្នា​រាប់​ចំនួន​ផ្ទះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹមហើយ​អ្នក​រាល់​គ្នា​រំលំ​ផ្ទះ​ខ្លះដើម្បី​ឲ្យ​ងាយ​ការពារ​កំពែង​ក្រុង។

11. អ្នក​រាល់​គ្នា​ជីក​អាង​ទឹកនៅ​ចន្លោះ​កំពែង​ទាំង​ពីរដើម្បី​បង្ហូរ​ទឹក​ពី​ស្រះ​ចាស់​មក។ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​នឹក​ដល់​ព្រះ‌ជាម្ចាស់ដែល​បាន​ធ្វើ​ការ​អស់​ទាំង​នេះ​ទេអ្នក​រាល់​គ្នា​ពុំ​ចាប់​អារម្មណ៍​នឹង​ព្រះ‌អង្គដែល​រៀបចំ​គម្រោង‌ការ​នេះតាំង​ពី​យូរ​ណាស់​មក​ហើយ។

12. នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​យំ​សោក​សង្រេងកោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ

13. តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​បុណ្យ សើច​សប្បាយគឺ​អ្នក​រាល់​គ្នា​សម្លាប់​គោ សម្លាប់​ចៀមហើយ​ស៊ី​ផឹក​ជប់‌លៀង​ទៅ​វិញ!អ្នក​រាល់​គ្នា​ពោល​ថា: “យើង​នាំ​គ្នា​ស៊ី​ផឹក​ទៅដ្បិត​ស្អែក​យើង​នឹង​ស្លាប់​ហើយ!”។

14. ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថារហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ក៏​ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​អ្នក​រាល់​គ្នា​ទេ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

15. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌រាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ:

សូមអានជំពូកពេញលេញ អេសាយ 22