គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 22:14-23 Khmer Standard Version (KHSV)

14. ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថារហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ក៏​ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​អ្នក​រាល់​គ្នា​ទេ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

15. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌រាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ:

16. តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជ‌ពង្ស​ស្ដេច​ណាបាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ?អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!

17. ឥស្សរ‌ជន​អើយ! ព្រះ‌អម្ចាស់​នឹង​រំលំ​អ្នក​យ៉ាង​ទាន់‌ហន់ព្រះ‌អង្គ​នឹង​ចង​អ្នក​មិន​ឲ្យ​រើ​រួច​ឡើយ។

18. ព្រះ‌អង្គ​នឹង​បោះ​អ្នក​ឲ្យ​រមៀលដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយអ្នក​នឹង​ស្លាប់​លើ​ដី​នោះជា​មួយ​រថ​ដ៏​រុងរឿង​របស់​អ្នកដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ម្ចាស់​អ្នក!

19. យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​តំណែងហើយ​ដក​បុណ្យ​ស័ក្ដិ​របស់​អ្នក​ទៀត​ផង។

20. នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នក​បម្រើ​របស់​យើងឲ្យ​មក គឺ​អេលា‌គីម​ជា​កូន​ហ៊ីលគី‌យ៉ា

21. យើង​នឹង​យក​អាវ​កិត្តិយស និង​សង្វារ​របស់​អ្នកមក​បំពាក់​ឲ្យ​គាត់។យើង​នឹង​ដក​អំណាច​របស់​អ្នកប្រគល់​ទៅ​ឲ្យ​គាត់។គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹមនិង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។

22. យើង​នឹង​ប្រគល់​កូន​សោ​វាំងរបស់​ស្ដេច​ដាវីឌ​ឲ្យ​គាត់បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន​ទេហើយ​បើ​គាត់​បិទ ក៏​គ្មាន​នរណា​បើក​បាន​ដែរ។

23. យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹងដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹមគាត់​នឹង​ធ្វើ​ឲ្យ​វង្ស​ត្រកូល​របស់​គាត់មាន​កិត្តិយស​ថ្លៃ‌ថ្នូរ។

សូមអានជំពូកពេញលេញ អេសាយ 22