គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 22:1-9 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ជ្រលង​ភ្នំ នៃ​និមិត្ត​ហេតុ​អស្ចារ្យ:យេរូ‌សាឡឹម​អើយ!តើ​មាន​រឿង​អ្វី​កើត​ឡើង​ដល់​អ្នកបាន​ជា​ប្រជា‌ជន​របស់​អ្នកនាំ​គ្នា​អង្គុយ​នៅ​មុខ​ផ្ទះ​ដូច្នេះ?

2. ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ?ទាហាន​របស់​អ្នក ដែល​ស្លាប់មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរ‌ភូមិ​ដែរ។

3. នាយ​ទាហាន​របស់​អ្នក​ត្រូវ​បរា‌ជ័យបាក់​ទ័ព​រត់​នៅ​មុខ​ពល​បាញ់​ធ្នូ​របស់​ខ្មាំង។ទោះ​បី​ពួក​គេ​រត់​ទៅ​ឆ្ងាយ​យ៉ាង​ណា​ក្ដីក៏​ខ្មាំង​សត្រូវ​ចាប់​បាន​ពួក​គេយក​ទៅ​ជា​ឈ្លើយ​ដែរ។

4. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថាកុំ​រវី‌រវល់​នឹង​ខ្ញុំ​អីទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅមិន​បាច់​ខ្វល់​ខ្វាយ​នឹង​សម្រាល​ទុក្ខ​ខ្ញុំព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំត្រូវ​អន្តរាយ​នោះ​ឡើយ

5. ដ្បិត​ថ្ងៃ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលធ្វើ​ឲ្យ​មាន​ចលាចលបរា‌ជ័យ និង​ភាព​ច្របូក‌ច្របល់។នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះកំពែង​ក្រុង​ត្រូវ​ស្រុតអ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។

6. កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មកហើយ​ក៏​មាន​រទេះ​ចំបាំង និង​កង‌ពល​សេះមក​ជា​មួយ​ដែរ។រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។

7. យេរូ‌សាឡឹម​អើយ!ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នកមាន​ពេញ​ទៅ​ដោយ​រទេះ​ចំបាំងហើយ​កង‌ពល​សេះ​តំរៀប​គ្នានៅ​មាត់​ទ្វារ​របស់​អ្នក។

8. យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេនៅ​ថ្ងៃ​នោះ អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿងសស្ត្រា‌វុធ​នៅ​ក្នុង​ប្រាសាទ​ព្រៃ។

9. អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុងរបស់​ព្រះ‌បាទ​ដាវីឌ បាក់​បែក​ជា​ច្រើន​កន្លែងអ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​ទុក​បង្ការនៅ​ក្នុង​ស្រះ​ប៉ែក​ខាង​ក្រោម។

សូមអានជំពូកពេញលេញ អេសាយ 22