គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 19:7-19 Khmer Standard Version (KHSV)

7. ដំណាំ​តាម​ដង​ទន្លេ​នីល រហូត​ដល់​មាត់​សមុទ្រនឹង​ហិន‌ហោច​អស់​គ្មាន​សល់!អ្វីៗ​ដែល​គេ​សាប​ព្រោះ​នៅ​ជិត​ទន្លេ​នីលក៏​ក្រៀម​ស្ងួត ហើយ​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

8. ពួក​អ្នក​នេសាទ​នឹង​នាំ​គ្នា​ស្រែក​ថ្ងូរពួក​អ្នក​ស្ទូច​ត្រី​នៅ​តាម​ទន្លេ​នីល​នឹង​ត្អូញ‌ត្អែរហើយ​ពួក​អ្នក​បង់​សំណាញ់​នឹង​អស់​សង្ឃឹម។

9. ពួក​អ្នក​រវៃ​អំបោះ និង​ពួក​អ្នក​ត្បាញ​ក្រណាត់នឹង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

10. អស់​អ្នក​ដែល​ជា​ជន្ទល់​របស់​ស្រុក​ទេសនឹង​បាត់​បង់​ទឹក​ចិត្តហើយ​កម្មករ​ទាំង​ប៉ុន្មាន​នឹង​កើត​ទុក្ខ​ព្រួយ។

11. ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើរីឯ​ក្រុម​ប្រឹក្សា​របស់​ស្ដេច​ផារ៉ោនជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើតែ​ពួក​នេះ​ហ៊ាន​ទូល​ស្ដេច​ផារ៉ោន​ថា“ទូលបង្គំ​ជា​ពូជ​អ្នក​ប្រាជ្ញជា​ពូជ​ស្ដេច​នៅ​ជំនាន់​ដើម”។

12. ព្រះចៅ​ផារ៉ោន​អើយអ្នក​ប្រាជ្ញ​របស់​ព្រះ‌ករុណា​នៅ​ឯ​ណា?សូម​ឲ្យ​ពួក​គេ​ទូល​ព្រះ‌ករុណា​អំពីហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលសម្រេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!

13. ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​លេលាពួក​មេ​ដឹក​នាំ​នៅ​ក្រុង​ណូប​សុទ្ធ​តែ​ឡប់‌សតិគឺ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​នោះ​ហើយដែល​បាន​ដឹក​នាំ​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីបឲ្យ​វង្វេង។

14. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឡប់​ស្មារតីពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​ឲ្យ​វង្វេង ក្នុង​គ្រប់វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹកដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។

15. នៅ​ស្រុក​អេស៊ីប ចាប់​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច ចាប់​ពី​មនុស្ស​ចេះ​ដឹង​រហូត​ដល់​មនុស្ស​ខ្លៅ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។

16. នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ។

17. ទឹក​ដី​យូដា​ជា​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ញាប់‌ញ័រ​ជា​ខ្លាំង ពេល​ណា​រំឭក​ពី​ស្រុក​យូដា គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។

18. គ្រា​នោះ មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ ហើយ​អ្នក​ក្រុង​នោះ​ស្បថ‌ស្បែ​ថា គេ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំ នឹង​មាន​ឈ្មោះ​ថា “ក្រុង​របស់​ព្រះ‌អាទិត្យ”។

19. គ្រា​នោះ គេ​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្តូប​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្បែរ​ព្រំ‌ដែន

សូមអានជំពូកពេញលេញ អេសាយ 19