គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 19:1-15 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីបដោយ​គង់​លើ​ពពក​មួយ​ដុំដែល​រសាត់​យ៉ាង​លឿន។ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

2. «យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯងម្នាក់ៗ​ប្រហារ​បង‌ប្អូន និង​មិត្ត‌ភក្ដិ​របស់​ខ្លួនក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។

3. យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​វង្វេង​ស្មារតីហើយ​ធ្វើ​ឲ្យ​នយោ‌បាយ​របស់​គេ​ត្រូវ​រលាយពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែង‌ក្លាយទៅ​រក​គ្រូ​អន្ទង​ខ្មោច​បញ្ជាន់​អារក្សនិង​រក​គ្រូ​ទាយ​ឲ្យ​ជួយ។

4. យើង​នឹង​ប្រគល់​ស្រុក​អេស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​អ្នក​កាន់​អំណាច​ផ្ដាច់​ការ ហើយ​នឹងមាន​ស្ដេច​កំណាច​គ្រង​រាជ្យ​លើ​ពួក​គេ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

5. ទឹក​សមុទ្រ​នឹង​ហួត​បាត់​អស់​ទៅហើយ​ទន្លេ​នីល​ក៏​រីង​ស្ងួត​អស់​ទៅ​ដែរ។

6. ទឹក​នៅ​តាម​ព្រែក​ទាំង‌ឡាយ​នឹង​ស្អុយ​កខ្វក់ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រកហើយ​រីង​អស់​ទៅ។ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។

7. ដំណាំ​តាម​ដង​ទន្លេ​នីល រហូត​ដល់​មាត់​សមុទ្រនឹង​ហិន‌ហោច​អស់​គ្មាន​សល់!អ្វីៗ​ដែល​គេ​សាប​ព្រោះ​នៅ​ជិត​ទន្លេ​នីលក៏​ក្រៀម​ស្ងួត ហើយ​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

8. ពួក​អ្នក​នេសាទ​នឹង​នាំ​គ្នា​ស្រែក​ថ្ងូរពួក​អ្នក​ស្ទូច​ត្រី​នៅ​តាម​ទន្លេ​នីល​នឹង​ត្អូញ‌ត្អែរហើយ​ពួក​អ្នក​បង់​សំណាញ់​នឹង​អស់​សង្ឃឹម។

9. ពួក​អ្នក​រវៃ​អំបោះ និង​ពួក​អ្នក​ត្បាញ​ក្រណាត់នឹង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

10. អស់​អ្នក​ដែល​ជា​ជន្ទល់​របស់​ស្រុក​ទេសនឹង​បាត់​បង់​ទឹក​ចិត្តហើយ​កម្មករ​ទាំង​ប៉ុន្មាន​នឹង​កើត​ទុក្ខ​ព្រួយ។

11. ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងី‌ល្ងើរីឯ​ក្រុម​ប្រឹក្សា​របស់​ស្ដេច​ផារ៉ោនជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លី‌ភ្លើតែ​ពួក​នេះ​ហ៊ាន​ទូល​ស្ដេច​ផារ៉ោន​ថា“ទូលបង្គំ​ជា​ពូជ​អ្នក​ប្រាជ្ញជា​ពូជ​ស្ដេច​នៅ​ជំនាន់​ដើម”។

12. ព្រះចៅ​ផារ៉ោន​អើយអ្នក​ប្រាជ្ញ​របស់​ព្រះ‌ករុណា​នៅ​ឯ​ណា?សូម​ឲ្យ​ពួក​គេ​ទូល​ព្រះ‌ករុណា​អំពីហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលសម្រេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!

13. ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​លេលាពួក​មេ​ដឹក​នាំ​នៅ​ក្រុង​ណូប​សុទ្ធ​តែ​ឡប់‌សតិគឺ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​នោះ​ហើយដែល​បាន​ដឹក​នាំ​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីបឲ្យ​វង្វេង។

14. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឡប់​ស្មារតីពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​ឲ្យ​វង្វេង ក្នុង​គ្រប់វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹកដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។

15. នៅ​ស្រុក​អេស៊ីប ចាប់​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច ចាប់​ពី​មនុស្ស​ចេះ​ដឹង​រហូត​ដល់​មនុស្ស​ខ្លៅ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 19