គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 15:1-9 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​ម៉ូអាប់:ក្រុង​អើរ-‌ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោចនិង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ!ហើយ​ក្រុង​គៀរ-‌ម៉ូអាប់​ក៏​ត្រូវ​ហិន‌ហោចនិង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!

2. ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូនគេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេងស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បាគេ​កោរ​សក់​ទាំង​អស់​គ្នាហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។

3. នៅ​តាម​ផ្លូវ​ក្រុង គេ​ស្លៀក​បាវ​កាន់​ទុក្ខហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេងនៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។

4. នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេប្រជា‌ជន​ស្រែក​យំ​លាន់​ឮរហូត​ដល់​ក្រុង​យ៉ាហាស់។សូម្បី​តែ​ពួក​ទាហាន​របស់​ជន‌ជាតិ​ម៉ូអាប់ក៏​ស្រែក​ទ្រហោ​យំ ដោយ​បាក់​ទឹក​ចិត្ត​ដែរ។

5. ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារក្រុង​អេក្លាត-‌សេលី‌ស្យ៉ាពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិតពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹមតាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម

6. ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីងតិណ‌ជាតិ​ក្រៀម​ស្វិត​អស់ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។

7. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមែ‌ប្រមូលអ្វីៗ​ដែល​នៅ​សល់​នាំ​យក​ទៅ​ទុកនៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។

8. សម្រែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូលទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេក‌ឡែមទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-‌អេលីម។

9. ទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូនមាន​សុទ្ធ​តែ​ឈាមហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀតគឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន‌ជាតិ​ម៉ូអាប់ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។

សូមអានជំពូកពេញលេញ អេសាយ 15