គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 13:14-22 Khmer Standard Version (KHSV)

14. ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួនហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រានឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។

15. អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញអ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។

16. ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។

17. យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌីឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។

18. ជន‌ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជនហើយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើបនឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។

19. រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុងរាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេមាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។

20. ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅលែង​មាន​ប្រជា‌ជន​រហូត​ត​ទៅ។សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួនទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។

21. មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មកស្នាក់​អាស្រ័យ​នៅមាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះសត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅសត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។

22. ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ឥត​ពន្យារ​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 13