គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 13:1-4 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:

2. «ចូរ​លើក​ទង់​សញ្ញា​មួយនៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើចូរ​នាំ​គ្នា​ស្រែក និង​បក់​ដៃ​ហៅ​ពួក​ទាហានទាំង​នោះ​ឲ្យ​ចូល​មក​តាម​ទ្វារ​កិត្តិយស។

3. យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អស់​អ្នកដែល​ប្រគល់​ជីវិត​មក​យើងគឺ​ហៅ​អ្នក​ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ​មកដើម្បី​ប្រើ​ពួក​គេ​ឲ្យ​សម្រេច​តាមកំហឹង​របស់​យើងពួក​គេ​នឹង​មាន​អំណរ​សប្បាយដោយ​យើង​មាន​ជ័យ‌ជំនះ»។

4. ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹក‌គគ្រេង​នៅ​តាម​ភ្នំដូច​សំឡេង​មហា‌ជន​យ៉ាង​ច្រើន​កុះ‌ករគឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។

សូមអានជំពូកពេញលេញ អេសាយ 13