គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 10:27-34 Khmer Standard Version (KHSV)

27. នៅ​គ្រា​នោះ ព្រះ‌អង្គ​នឹង​យក​អំរែកចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នាព្រះ‌អង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។នឹម​នោះ​ត្រូវ​ខ្ទាត​ចេញដោយ‌សារ​ភាព​សម្បូណ៌​សប្បាយ

28. កង‌ទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាតពួក​គេ​ឆ្លង​កាត់​ក្រុង​មីក‌រ៉ូនហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគ‌ម៉ាស។

29. គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបាធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិកំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។

30. អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ!អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់!អ្នក​ស្រុក​អាណា‌ថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!

31. អ្នក​ស្រុក​ម៉ាដ‌ម៉េណា​នឹង​រត់​បែក‌ខ្ញែក​គ្នាអ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។

32. នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូបគេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូនគឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។

33. នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលនឹង​កាប់​កម្ទេច​មែក​ទាំង‌ឡាយ​ចោលព្រះ‌អង្គ​នឹង​ផ្ដួល​រំលំ​ដើម​ឈើ​ខ្ពស់ៗហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេឲ្យ​ធ្លាក់​ចុះ​មក​ដី។

34. ព្រះ‌អង្គ​នឹង​កាប់​រំលំ​ព្រៃ​របោះហើយ​ដើម​ឈើ​ធំៗ​ដ៏​មាន​តម្លៃ​នៅ​ស្រុក​លីបង់នឹង​ត្រូវ​រលំ​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 10