គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 10:12-16 Khmer Standard Version (KHSV)

12. ពេល​ព្រះ‌អម្ចាស់​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និង​វាយ​ឫក​ខ្ពស់

13. ដ្បិត​ស្ដេច​នោះ​មាន​រាជ‌ឱង្ការ​ថា:«យើង​ទទួល​ជ័យ‌ជំនះដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានាព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិរបស់​គេ​ទៀត​ផង។យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើងទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។

14. យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើកឬ​ហើប​មាត់​តវ៉ា​ឡើយ»។

15. មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថាប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោងជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃដែល​កាន់​វា ឲ្យ​កំរើក​ឡើយហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់អ្នក​ដែល​ប្រើ​វា​ដែរ!

16. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលនឹង​ធ្វើ​ឲ្យ​ទាហាន​ដ៏​មាំ‌មួន​របស់​គេក្លាយ​ទៅ​ជា​ស្គម​រីង‌រៃហើយ​ឲ្យ​មាន​ភ្លើង​យ៉ាង​សន្ធោ‌សន្ធៅឆេះ​បំផ្លាញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ អេសាយ 10