គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 10:1-11 Khmer Standard Version (KHSV)

1. អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិធម៌ហើយ​ចេញ​បទ‌បញ្ជាដើម្បី​ជិះ‌ជាន់​ប្រជា‌ជនអ្នក​នោះ​នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។

2. ពួក​គេ​ឃាត់​ជន​ក្រីក្រ​មិន​ឲ្យ​រក​យុត្តិធម៌ហើយ​បំបិទ​សិទ្ធិ​របស់​ជន​ទុគ៌ត​ក្នុង​ចំណោមប្រជា‌រាស្ត្រ​របស់​យើង!ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្ត្រី​មេម៉ាយហើយ​ប្លន់​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។

3. ពេល​ព្រះ‌អម្ចាស់​ដាក់​ទោសគឺ​ពេល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មកតើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច?តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា?តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិរបស់​អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?

4. គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹកឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដីក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែលគឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

5. ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ!យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបងដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។

6. យើង​ចាត់​ជន‌ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោសប្រជា‌ជាតិ​ទមិឡយើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជា‌ជនដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹងពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។

7. ប៉ុន្តែ ជន‌ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេគឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កម្ទេចនិង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។

8. គេ​ពោល​ថា៖ «មេ‌ទ័ព​របស់​យើង​មាន​អំណាចស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។

9. យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាល‌នរដូច​ក្រុង​កើកេ‌មីសហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហា‌ម៉ាត់ក្រុង​អើផាឌ ក្រុង​សាម៉ារីនិង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។

10. បន្ទាប់​មក យើង​បាន​យក​ជ័យ‌ជំនះ​លើ​នគររបស់​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​បដិមា​ធំជាង​រូប​ព្រះ​នៅ​ក្រុង​យេរូ‌សាឡឹមនិង​ក្រុង​សាម៉ារី​ទៅ​ទៀត។

11. យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារីនិង​ព្រះ​ក្លែង‌ក្លាយ​របស់​គេ​យ៉ាង​ណាយើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹមនិង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។

សូមអានជំពូកពេញលេញ អេសាយ 10