គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 1:9-16 Khmer Standard Version (KHSV)

9. ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់មួយ​ចំនួន​តូច​ទេ​នោះយើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុមយើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។

10. អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់!អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ​នៃ​យើង!

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជាដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេយើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោលព្រម​ទាំង​ខ្លាញ់​កូន​គោដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើងហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោឈាម​ចៀម និង​ឈាម​ពពែរបស់​អ្នក​រាល់​គ្នា​ដែរ។

12. ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើងតើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ?

13. ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះមក​ថ្វាយ​យើង​ទៅ!យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗបុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ*ឬ​ពិធី​ដ៏​ឱឡា‌រិកដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។

14. យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗរបស់​អ្នក​រាល់​គ្នា​ណាស់ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ទ្រាំ​មិន​បាន។

15. កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យយើង​ងាក​មុខ​ចេញទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដីក៏​យើង​មិន​ព្រម​ស្ដាប់​ដែរព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

16. ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួនឲ្យ​បាន​ស្អាត​បរិសុទ្ធ!ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅកុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ!

សូមអានជំពូកពេញលេញ អេសាយ 1