គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 1:1-15 Khmer Standard Version (KHSV)

1. ក្នុង​រជ្ជកាល​ព្រះ‌បាទ​អ៊ូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ:

2. ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់!ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក!ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូនយើង​បាន​អប់រំ​ពួក​វាតែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។

3. គោ​ស្គាល់​ម្ចាស់​វារីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​ឲ្យ​ចំណី​វា​ដែរតែ​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ស្គាល់​អ្វី​ទាំង​អស់ប្រជា‌ជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ!

4. អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាបជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ជា​ពូជ​មនុស្ស​ខិល‌ខូច ជា​អំបូរ​ពុក​រលួយអ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន!អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់អ្នក​រាល់​គ្នា​បាន​មើល‌ងាយព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលហើយ​បែរ​ខ្នង​ដាក់​ព្រះ‌អង្គ​ទៀត​ផង!

5. យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នាត្រង់​កន្លែង​ណា​ទៀត​ទេព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរប្រឆាំង​នឹង​យើង​ជា‌និច្ច។ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែងចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។

6. តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើងគ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែងដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេងឲ្យ​ធូរ​ស្បើយ​ឡើយ។

7. ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោចក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដីរបស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខដូច​មាន​ខ្មាំង​មក​រាត‌ត្បាតឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ

8. គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទមនៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរឬ​ដូច​ខ្ទម​នៅ​ចម្ការ​ត្រសក់ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោម‌ព័ទ្ធ។

9. ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់មួយ​ចំនួន​តូច​ទេ​នោះយើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុមយើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។

10. អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់!អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ​នៃ​យើង!

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជាដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេយើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោលព្រម​ទាំង​ខ្លាញ់​កូន​គោដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើងហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោឈាម​ចៀម និង​ឈាម​ពពែរបស់​អ្នក​រាល់​គ្នា​ដែរ។

12. ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើងតើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ?

13. ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះមក​ថ្វាយ​យើង​ទៅ!យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗបុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ*ឬ​ពិធី​ដ៏​ឱឡា‌រិកដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។

14. យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗរបស់​អ្នក​រាល់​គ្នា​ណាស់ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ទ្រាំ​មិន​បាន។

15. កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យយើង​ងាក​មុខ​ចេញទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដីក៏​យើង​មិន​ព្រម​ស្ដាប់​ដែរព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

សូមអានជំពូកពេញលេញ អេសាយ 1