គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 9:5-15 Khmer Standard Version (KHSV)

5. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពាល់​ផែនដីនោះ​ផែនដី​រញ្ជួយ​ញាប់‌ញ័រប្រជា‌ជន​ទាំង​អស់​នៅ​ផែនដី​នាំ​គ្នា​កាន់​ទុក្ខ។ផែនដី​កក្រើក​ឡើង ស្ងប់​ទៅ​វិញដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើងរួច​ស្រក​ទៅ​វិញ​ដែរ។

6. ព្រះ‌អង្គ​សង់​ព្រះ‌ដំណាក់​នៅ​លើ​មេឃព្រះ‌អង្គ​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដីព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រឲ្យ​មក​ស្រោច​ស្រព​ផែនដីព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

7. «កូន​ចៅ​អ៊ីស្រា‌អែល​អើយយើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាងជន‌ជាតិ​អេត្យូ‌ពី​ទេ។យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីបហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលីស្ទីនចេញ​ពី​ស្រុក​កាប់‌ថោរព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

8. យើង​ជា​ព្រះ‌ជា‌អម្ចាស់យើង​តាម​មើល​នគរ​ដែល​មាន​ទោសយើង​នឹង​កម្ទេច​នគរ​នេះឲ្យ​វិនាស​បាត់​ពី​ផែនដី។ប៉ុន្តែ យើង​នឹង​មិន​កម្ទេច​កូន​ចៅ​លោក​យ៉ាកុបឲ្យ​វិនាស​សូន្យ​ទាំង​ស្រុង​ទេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. យើង​បញ្ជា​ឲ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែលក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឲ្យ​ជ្រុះ​ដល់​ដី​ដែរ។

10. មនុស្ស​បាប​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើងនឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នាអ្នក​ទាំង​នោះ​ពោល​ថា:“ព្រះ‌អង្គ​មិន​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ចូល​មក​ជិតឬ​កើត​មាន​ដល់​ពួក​យើង​ឡើយ”។

11. «នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ខ្ទម​របស់​ដាវីឌដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញយើង​នឹង​ជួស‌ជុល​កន្លែង​ធ្លុះ‌ធ្លាយយើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែកហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ

12. ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​យកស្រុក​អេដុម​ដែល​នៅ​សេស‌សល់ព្រម​ទាំង​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង​អស់ដែល​ជា​កម្មសិទ្ធិ​របស់​យើង​កាល​ពី​ដើម»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​នឹង​សម្រេច​ការ​ទាំង​នោះ។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខកាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយអ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយអ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំយ៉ាង​សម្បូណ៌​ហូរ‌ហៀរ។

14. ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយឲ្យ​ត្រឡប់​មក​វិញ។ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាតដើម្បី​ស្នាក់​នៅ។ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយជូរហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយជូរ​នោះ។ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។

15. យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​យ៉ាង​ស្ថិត‌ស្ថេរលើ​ទឹក​ដី​របស់​ខ្លួនគ្មាន​នរណា​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុកដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេនេះ​ទៀត​ឡើយ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក។

សូមអានជំពូកពេញលេញ អេម៉ុស 9