3. ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដីក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រដើម្បីកុំឲ្យយើងឃើញក្ដីក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។
4. ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដីក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេយើងនឹងតាមមើលពួកគេជានិច្ចដើម្បីធ្វើឲ្យពួកគេវេទនាគឺមិនមែនផ្ដល់សេចក្ដីសុខទេ»។
5. ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដីនោះផែនដីរញ្ជួយញាប់ញ័រប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ផែនដីកក្រើកឡើង ស្ងប់ទៅវិញដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើងរួចស្រកទៅវិញដែរ។
6. ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃព្រះអង្គដាក់លំហអាកាសនៅលើផែនដីព្រះអង្គហៅទឹកសមុទ្រឲ្យមកស្រោចស្រពផែនដីព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
7. «កូនចៅអ៊ីស្រាអែលអើយយើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាងជនជាតិអេត្យូពីទេ។យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបហើយយើងក៏បាននាំជនជាតិភីលីស្ទីនចេញពីស្រុកកាប់ថោរព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។