គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 9:2-6 Khmer Standard Version (KHSV)

2. ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដីក៏​យើង​ទៅ​អូស​យក​មក​វិញទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ក្ដីក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។

3. ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដីក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រដើម្បី​កុំ​ឲ្យ​យើង​ឃើញ​ក្ដីក៏​យើង​ប្រើ​នាគ​ឲ្យ​ទៅ​ខាំ​ពួក​គេ​ដែរ។

4. ទោះ​បី​ពួក​គេ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ក្ដីក៏​យើង​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​ប្រហារ​ពួក​គេយើង​នឹង​តាម​មើល​ពួក​គេ​ជា‌និច្ចដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វេទនាគឺ​មិន​មែន​ផ្ដល់​សេចក្ដី​សុខ​ទេ»។

5. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពាល់​ផែនដីនោះ​ផែនដី​រញ្ជួយ​ញាប់‌ញ័រប្រជា‌ជន​ទាំង​អស់​នៅ​ផែនដី​នាំ​គ្នា​កាន់​ទុក្ខ។ផែនដី​កក្រើក​ឡើង ស្ងប់​ទៅ​វិញដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើងរួច​ស្រក​ទៅ​វិញ​ដែរ។

6. ព្រះ‌អង្គ​សង់​ព្រះ‌ដំណាក់​នៅ​លើ​មេឃព្រះ‌អង្គ​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដីព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រឲ្យ​មក​ស្រោច​ស្រព​ផែនដីព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 9