គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 7:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: កាល​ណា​គេ​កាត់​ស្មៅ​យក​ទៅ​ថ្វាយ​ស្ដេច​រួច​ហើយ ពេល​ស្មៅ​ចាប់​ផ្ដើម​លូត​ឡើង​សា​ជា​ថ្មី ស្រាប់​តែ​មាន​កណ្ដូប​មួយ​ហ្វូង​ហើរ​មក។

2. កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រា‌អែល​តូច​ណាស់ ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។

3. ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។

4. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: ព្រះ‌អង្គ​បាន​ប្រើ​ភ្លើង​ដើម្បី​វិនិច្ឆ័យ​ទោស។ ភ្លើង​នោះ​ធ្វើ​ឲ្យ​ទឹក​នៅ​ទី​ជម្រៅ​រីង​ស្ងួត ព្រម​ទាំង​ធ្វើ​ឲ្យ​ស្រុក​អ៊ីស្រា‌អែល​ហួត‌ហែង។

5. ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ឈប់​ធ្វើ​ដូច្នេះ​ទៅ នគរ​អ៊ីស្រា‌អែល​តូច​ណាស់​ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។

6. ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។

7. ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: គឺ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឈរ​នៅ​លើ​ជញ្ជាំង​មួយ​ស្មើ ព្រះ‌អង្គ​កាន់​ខ្សែ​កូន​តឹង​មួយ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ទូល​ថា «ទូលបង្គំ​ឃើញ​ខ្សែ​កូន​តឹង»។ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យាស្រ័យ​ឲ្យ​ពួក​គេ​ទៀត​ហើយ។

សូមអានជំពូកពេញលេញ អេម៉ុស 7