គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 4:9-13 Khmer Standard Version (KHSV)

9. យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នាស្កក និង​មាន​ក្រា​ស៊ីហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយជូរចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នាក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគរាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជនរបស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោចសាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នាដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ាហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុសដែល​គេ​យក​ចេញ​ពី​ភ្លើង។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ហេតុ​នេះ អ៊ីស្រា‌អែល​អើយយើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។អ៊ីស្រា‌អែល​អើយដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។

13. មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ព្រះ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គព្រះ​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹតព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដីព្រះ‌អង្គ​មាន​នាម​ថា​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

សូមអានជំពូកពេញលេញ អេម៉ុស 4