គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 4:1-9 Khmer Standard Version (KHSV)

1. ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀបដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ:អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌តសង្កត់‌សង្កិន​ជន​ក្រីក្រហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា“ចូរ​យក​ស្រា​មក​ផឹក!”។

2. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ក្នុង​នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​ថា៖«នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នាដូច​ដោត​ត្រី។

3. អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុងតាម​ប្រឡោះ​កំពែង​ក្រុងម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. «ចូរ​ទៅ​បេត‌អែលហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ!ចូរ​ទៅ​គីលកាលហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ!ចូរ​ធ្វើ​ពិធី​យញ្ញ‌បូជា​នៅ​ពេល​ព្រឹក!ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!

5. កូន​ចៅ​អ៊ីស្រា‌អែល​អើយចូរ​ធ្វើ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ជា​មួយ​មេ​ម្សៅចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថាអ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្តដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

6. យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុងរបស់​អ្នក​រាល់​គ្នាហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រមវិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7. យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀងរហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយតែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេចម្ការ​មួយ​ទទួល​ទឹក​ភ្លៀងរីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែងព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។

8. ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹកនៅ​ក្រុង​មួយ​ទៀតតែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នាស្កក និង​មាន​ក្រា​ស៊ីហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយជូរចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នាក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 4