គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 4:1-5 Khmer Standard Version (KHSV)

1. ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀបដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ:អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌តសង្កត់‌សង្កិន​ជន​ក្រីក្រហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា“ចូរ​យក​ស្រា​មក​ផឹក!”។

2. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ក្នុង​នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​ថា៖«នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នាដូច​ដោត​ត្រី។

3. អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុងតាម​ប្រឡោះ​កំពែង​ក្រុងម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. «ចូរ​ទៅ​បេត‌អែលហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ!ចូរ​ទៅ​គីលកាលហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ!ចូរ​ធ្វើ​ពិធី​យញ្ញ‌បូជា​នៅ​ពេល​ព្រឹក!ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!

5. កូន​ចៅ​អ៊ីស្រា‌អែល​អើយចូរ​ធ្វើ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ជា​មួយ​មេ​ម្សៅចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថាអ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្តដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 4