1. ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀបដូចជាគោញីនៅស្រុកបាសានអើយចូរនាំគ្នាស្ដាប់ពាក្យនេះ:អ្នករាល់គ្នាជិះជាន់ជនទុគ៌តសង្កត់សង្កិនជនក្រីក្រហើយពោលទៅប្ដីរបស់ខ្លួនថា“ចូរយកស្រាមកផឹក!”។
2. ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖«នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នាដូចដោតត្រី។
3. អ្នករាល់គ្នានឹងរត់ចេញពីទីក្រុងតាមប្រឡោះកំពែងក្រុងម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. «ចូរទៅបេតអែលហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ!ចូរទៅគីលកាលហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ!ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក!ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!