គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 3:7-15 Khmer Standard Version (KHSV)

7. យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយព្រះ‌អង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ជា‌និច្ច។

8. ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច?ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលតើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ?

9. ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌនិង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា:ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារីដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យនិង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។

10. ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូសទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖«ខ្មាំង​សត្រូវ​មក​ដល់​ហើយ!គេ​ឡោម‌ព័ទ្ធ​ស្រុក​គេ​នឹង​រំលំ​កំពែង​ដ៏​រឹង‌មាំហើយ​កម្ទេច​ប្រាសាទ​របស់​អ្នក​ទៀត​ផង»។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារីដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កំរាល​ព្រំដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរីប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើមយក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរនិង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។

13. ចូរ​នាំ​គ្នា​ស្ដាប់ ហើយ​យក​ពាក្យ​ព្រមាន​នេះទៅ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប​ផង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

14. នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រា‌អែលព្រោះ​តែ​បទ​ល្មើសយើង​ក៏​នឹង​ដាក់​ទោស​ពួក​គេព្រោះ​តែ​អាសនៈ​នៅ​បេត‌អែល​ដែរ។ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះនឹង​ត្រូវ​បាក់​បែក​ធ្លាក់​ដល់​ដី។

15. យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​រដូវ​រងានិង​ដំណាក់​រដូវ​ក្ដៅ​រលំ​លើ​គ្នាវិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់​បែករីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 3