គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 2:13-16 Khmer Standard Version (KHSV)

13. ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នាឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ដែល​នៅ​ក្រោម​កង់។

14. អ្នក​រហ័ស‌រហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយអ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា​មិន​អាច​បញ្ចេញ​កម្លាំងអ្នក​ចំបាំង​ដ៏​អង់‌អាច​ក៏​ពុំ​អាច​សង្គ្រោះ​ជីវិតរបស់​ខ្លួន​បាន​ដែរ។

15. អ្នក​ពូកែ​បាញ់​ធ្នូ​មិន​អាច​តទល់​បានអ្នក​ពូកែ​រត់​ក៏​រត់​មិន​រួចអ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិតរបស់​ខ្លួន​បាន​ដែរ។

16. នៅ​ថ្ងៃ​នោះ អ្នក​ចំបាំង​ដ៏​ក្លា‌ហាន​ជាង​គេនឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 2