គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អូបា‌ឌា 1:9-16 Khmer Standard Version (KHSV)

9. ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នកនឹង​ភ័យ​ញ័រ​រន្ធត់ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាននៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!

10. អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូតព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្តចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។

11. នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយនៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារក្រុង​យេរូ‌សាឡឹមរឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នាអ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។

12. នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយអ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេនៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាសអ្នក​មិន​គួរ​អរ​សប្បាយ​ឡើយនៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនាអ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!

13. នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយអ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយអ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយអ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិរបស់​គេ​ឡើយ។

14. អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែកដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួននៅ​ថ្ងៃ​គេ​ជួប​អាសន្នអ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិតទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។

15. ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោសប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយព្រះ‌អង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នកដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន!

16. «ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយអ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោសនៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹងហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ អូបា‌ឌា 1