គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អូបា‌ឌា 1:16-20 Khmer Standard Version (KHSV)

16. «ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយអ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោសនៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹងហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។

17. អស់​អ្នក​នៅ​សេស‌សល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មករស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញកូន​ចៅ​យ៉ាកុប​នឹង​យក​ទឹក​ដីដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។

18. កូន​ចៅ​យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​ភ្លើងកូន​ចៅ​យ៉ូសែប​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើងរីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើងដែល​ត្រូវ​ភ្លើង​ឆាប​ឆេះហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវគ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ»ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។

19. ប្រជា‌ជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិបគឺ​ភ្នំ​របស់​អេសាវពួក​គេ​នឹង​គ្រប់‌គ្រង​លើ​ស្រុក​វាលជា​ទឹក​ដី​របស់​ជន‌ជាតិ​ភីលីស្ទីន។ព្រម​ទាំង​គ្រប់‌គ្រង​លើ​ស្រុក​សាម៉ារីជា​ទឹក​ដី​របស់​អេប្រាអ៊ីម។រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីននឹង​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ។

20. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើនហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះនឹង​កាន់​កាប់​លើ​ស្រុក​កាណានរហូត​ដល់​សារិប‌តា។ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយនៅ​សេផា‌រ៉ាដនឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូនហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវហើយ​ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ។

សូមអានជំពូកពេញលេញ អូបា‌ឌា 1