12. នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយអ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេនៅថ្ងៃដែលកូនចៅយូដាវិនាសអ្នកមិនគួរអរសប្បាយឡើយនៅថ្ងៃដែលគេរងទុក្ខវេទនាអ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
13. នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយអ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឈរមើលទាំងមានអំណរដោយឃើញគេរងទុក្ខវេទនា។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិរបស់គេឡើយ។
14. អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែកដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួននៅថ្ងៃគេជួបអាសន្នអ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិតទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
15. ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោសប្រជាជាតិទាំងអស់ ជិតមកដល់ហើយព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នកដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
16. «ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយអ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោសនៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។នៅពេលខាងមុខ ប្រជាជាតិទាំងអស់ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយពួកគេផឹករហូតទាល់តែស្រវឹងហើយវិនាសសូន្យទាំងអស់គ្នា។
17. អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមករស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញកូនចៅយ៉ាកុបនឹងយកទឹកដីដែលសត្រូវដណ្ដើមបាននោះមកវិញ។