គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អូបា‌ឌា 1:1-15 Khmer Standard Version (KHSV)

1. នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​លោក​អូបា‌ឌា​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​ប្រទាន​ដំណឹង​មក​ពួក​យើងព្រះ‌អង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា:“ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សម្រុកចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។

2. «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជាប្រជា‌ជាតិ​មួយ​តូច​ជាង​គេជា​ប្រជា‌ជាតិ​មួយ​ដែល​គេ​មើល‌ងាយ​បំផុត។

3. ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯងអ្នក​រស់​នៅ​តាម​ក្រហែង​ថ្មនិង​នៅ​តាម​កន្លែង​ខ្ពស់ៗអ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំចុះ​ទៅ​ដី​បាន​ទេ!”។

4. ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រីទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដីក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

5. ប្រសិន​បើ​មាន​ចោរ​លួច​ចោរ​ប្លន់​ចូល​មក​ក្នុង​ផ្ទះរបស់​អ្នក​នៅ​ពេល​យប់នោះ​អ្នក​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់!គេ​នឹង​លួច​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរមក​ដល់​ស្រុក​អ្នកគេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។

6. អេសាវ​អើយ គេ​គាស់​កកាយ​ស្រុក​អ្នកហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក។

7. បក្ស‌សម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នកចេញ​ពី​ទឹក​ដី​របស់​ខ្លួន។មិត្ត‌ភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នកហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នកនាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នកទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។

8. ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាត់អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុមហើយ​បំបាត់​អ្នក​ឈ្លាស‌វៃ​ឲ្យ​អស់​ពី​ភ្នំ​អេសាវ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នកនឹង​ភ័យ​ញ័រ​រន្ធត់ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាននៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!

10. អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូតព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្តចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។

11. នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយនៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារក្រុង​យេរូ‌សាឡឹមរឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នាអ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។

12. នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយអ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេនៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាសអ្នក​មិន​គួរ​អរ​សប្បាយ​ឡើយនៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនាអ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!

13. នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយអ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយអ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយអ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិរបស់​គេ​ឡើយ។

14. អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែកដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួននៅ​ថ្ងៃ​គេ​ជួប​អាសន្នអ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិតទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។

15. ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោសប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយព្រះ‌អង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នកដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន!

សូមអានជំពូកពេញលេញ អូបា‌ឌា 1